ព្រះត្រៃបិដក ភាគ ៨៣

កាន់​មនុស្សលោក​នេះ​ទៀតផង បណ្ឌិត​គប្បី​ជ្រាប​ថា បុគ្គល​នោះ គឺ​ព្រះ​សោតាបន្ន​បុគ្គល និង​ព្រះ​សកទាគាមិ​បុគ្គល ដោយហេតុ​នោះ។

ចប់ ឆក្ក​និទ្ទេស។


សត្ត​កនិទ្ទេស


 [១៤៨] បុគ្គល​មុជ​ចុះ​តែម្តង ហើយ​ចេះតែ​មុជ​ចុះទៅ​ទៀត តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ប្រកបដោយ​អកុសលធម៌​ខ្មៅ​តែ​ម្យ៉ាង បុគ្គល​មុជ​ចុះ​តែម្តង ហើយ​ចេះតែ​មុជ​ចុះទៅ​ទៀត យ៉ាងនេះ​ឯង។ បុគ្គល​ងើបឡើង ហើយ​មុជ​ចុះទៅ​វិញ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ងើបឡើង​ក្នុង​ធម៌​ជាកុសល ប្រកបដោយ​សទ្ធា​ដ៏​ប្រពៃ ងើបឡើង​ក្នុង​ធម៌​ជាកុសល ប្រកបដោយ​ហិរិ​ដ៏​ប្រពៃ ងើបឡើង​ក្នុង​ធម៌​ជាកុសល ប្រកបដោយ​ឱត្តប្បៈ​ដ៏​ប្រពៃ ងើបឡើង​ក្នុង​ធម៌​ជាកុសល ប្រកបដោយ​វីរិយៈ​ដ៏​ប្រពៃ ងើបឡើង​ក្នុង​ធម៌​ជាកុសល ប្រកបដោយ​បញ្ញា​ដ៏​ប្រពៃ តែ​សទ្ធា​នោះ របស់​បុគ្គល​នោះ មិន​នៅនឹង មិន​ចម្រើនឡើង តែង​សាបសូន្យ​ទៅវិញ ហិរិ​នោះ របស់​បុគ្គល​នោះ មិន​នៅនឹង មិន​ចម្រើនឡើង តែង​សាបសូន្យ​ទៅវិញ
ថយ | ទំព័រទី ៣៨១ | បន្ទាប់
ID: 637651789709743454
ទៅកាន់ទំព័រ៖