ព្រះត្រៃបិដក ភាគ ៨៣
ឱត្តប្បៈនោះ របស់បុគ្គលនោះ មិននៅនឹង មិនចម្រើនឡើង តែងសាបសូន្យទៅវិញ វីរិយៈនោះ របស់បុគ្គលនោះ មិននៅនឹង មិនចម្រើនឡើង តែងសាបសូន្យទៅវិញ បញ្ញានោះ របស់បុគ្គលនោះ មិននៅនឹង មិនចម្រើនឡើង តែងសាបសូន្យទៅវិញ បុគ្គលងើបឡើង ហើយមុជចុះទៅវិញ យ៉ាងនេះឯង។ បុគ្គលងើបឡើង ហើយឋិតនៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ... ក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយបញ្ញាដ៏ប្រពៃ សទ្ធានោះ របស់បុគ្គលនោះ មិនសាបសូន្យទៅ មិនចម្រើនឡើង ឋិតនៅនឹងដដែល ហិរិនោះ របស់បុគ្គលនោះ មិនសាបសូន្យ មិនចម្រើនឡើង ឋិតនៅនឹងដដែល ឱត្តប្បៈនោះ របស់បុគ្គលនោះ មិនសាបសូន្យ មិនចម្រើនឡើង ឋិតនៅនឹងដដែល វីរិយៈនោះ របស់បុគ្គលនោះ មិនសាបសូន្យ មិនចម្រើនឡើង ឋិតនៅនឹងដដែល បញ្ញានោះ របស់បុគ្គលនោះ មិនសាបសូន្យ មិនចម្រើនឡើង ឋិតនៅនឹងដដែល បុគ្គលងើបឡើងហើយ ឋិតនៅ យ៉ាងនេះឯង។ បុគ្គលងើបឡើងហើយ រមិលមើល ក្រឡេកមើល តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ
ID: 637651789919586719
ទៅកាន់ទំព័រ៖