ព្រះត្រៃបិដក ភាគ ៨៣
ងើបឡើង ក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ... ក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយបញ្ញាដ៏ប្រពៃ បុគ្គលនោះ ជាសោតាបន្នៈ ព្រោះអស់ទៅនៃសញ្ញោជនៈ ទាំង ៣ មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ បុគ្គលងើបឡើងហើយ រមិលមើល ក្រឡេកមើល យ៉ាងនេះឯង។ បុគ្គលងើបឡើងហើយ ហែលទៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ... ក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយបញ្ញាដ៏ប្រពៃ បុគ្គលនោះ ជាសកទាគាមី ព្រោះអស់ទៅនៃសញ្ញោជនៈទាំង ៣ ព្រោះស្រាលស្តើងនៃរាគៈ ទោសៈ និងមោហៈ នៅវិលមកកាន់លោកនេះ អស់វារៈម្តងទៀត ទើបធ្វើនូវទីបំផុតនៃកងទុក្ខ បុគ្គលងើបឡើងហើយ ហែលទៅ យ៉ាងនេះឯង។ បុគ្គលងើបឡើង ដល់កំពង់ ហើយឋិតនៅ តើដូចម្តេច។
ID: 637651790112242948
ទៅកាន់ទំព័រ៖