ព្រះត្រៃបិដក ភាគ ៨៣

បុគ្គល​ខ្លះ ក្នុង​លោក​នេះ ងើបឡើង ក្នុង​ធម៌​ជាកុសល ប្រកបដោយ​សទ្ធា​ដ៏​ប្រពៃ... ក្នុង​ធម៌​ជាកុសល ប្រកបដោយ​ហិរិ​ដ៏​ប្រពៃ ក្នុង​ធម៌​ជាកុសល ប្រកបដោយ​ឱត្តប្បៈ​ដ៏​ប្រពៃ ក្នុង​ធម៌​ជាកុសល ប្រកបដោយ​វីរិយៈ​ដ៏​ប្រពៃ ក្នុង​ធម៌​ជាកុសល ប្រកបដោយ​បញ្ញា​ដ៏​ប្រពៃ បុគ្គល​នោះ ជា​ឱប​បា​តិកៈ​កំណើត ព្រោះ​អស់​ទៅ​នៃ​សញ្ញោជនៈ ជា​ចំណែកខាង​ក្រោម ៥ បរិនិព្វាន​ក្នុង​សុទ្ធាវាស​ព្រហ្មលោក​នោះ មាន​សភាព​មិន​វិលត្រឡប់​ចាក​ព្រហ្មលោក​នោះ​វិញ បុគ្គល​ងើបឡើង ដល់​កំពង់ ហើយ​ឋិតនៅ យ៉ាងនេះ​ឯង។ បុគ្គល​ងើបឡើង ឆ្លង​ដល់ត្រើយ ជា​ព្រាហ្មណ៍​ឋិតនៅ​លើគោក តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ងើបឡើង​ក្នុង​ធម៌​ជាកុសល ប្រកបដោយ​សទ្ធា​ដ៏​ប្រពៃ ងើបឡើង​ក្នុង​ធម៌​ជាកុសល ប្រកបដោយ​ហិរិ​ដ៏​ប្រពៃ ងើបឡើង​ក្នុង​ធម៌​ជាកុសល ប្រកបដោយ​ឱត្តប្បៈ​ដ៏​ប្រពៃ ងើបឡើង​ក្នុង​ធម៌​ជាកុសល ប្រកបដោយ​វីរិយៈ​ដ៏​ប្រពៃ ងើបឡើង​ក្នុង​ធម៌​ជាកុសល ប្រកបដោយ​បញ្ញា​ដ៏​ប្រពៃ បុគ្គល​នោះ ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច​ដោយ​បញ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន នូវ​ចេ​តោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ ហើយ​សម្រេចសម្រាន្ត​នៅ បុគ្គល​ងើបឡើង ឆ្លង​ដល់ត្រើយ ជា​ព្រាហ្មណ៍​ឋិតនៅ​លើគោក យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៣៨៤ | បន្ទាប់
ID: 637651790307711985
ទៅកាន់ទំព័រ៖