ព្រះត្រៃបិដក ភាគ ៨៣
[១៤៩] បុគ្គលជាឧភតោភាគវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បាននូវវិមោក្ខ ៨ ដោយនាមកាយ ទាំងអាសវៈ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះបានឃើញដោយបញ្ញា នេះហៅថា បុគ្គលជាឧភតោភាគវិមុត្ត។ បុគ្គលជាបញ្ញាវិមុត្ត ជាកាយសក្ខី ជាទិដ្ឋិប្បត្តៈ ជាសទ្ធាវិមុត្ត ជាធម្មានុសារី តើដូចម្តេច។ បុគ្គលជាសទ្ធានុសារី តើដូចម្តេច។ បុគ្គលណា ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានសទ្ធិន្រ្ទិយដ៏លើសលុប បុគ្គលនោះ ចម្រើននូវអរិយមគ្គ មានសទ្ធាជាគ្រឿងនាំទៅ មានសទ្ធាជាប្រធាន នេះហៅថា បុគ្គលជាសទ្ធានុសារី។ បុគ្គលដែលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ហៅថា សទ្ធានុសារី។ បុគ្គលដែលតាំងនៅក្នុងផល ហៅថា សទ្ធាវិមុត្ត។
ចប់សត្តកនិទ្ទេស។
ID: 637651790546774130
ទៅកាន់ទំព័រ៖