ព្រះត្រៃបិដក ភាគ ៨៣
អដ្ឋកនិទ្ទេស
[១៥០] បុគ្គល ៤ ពួក ព្រមព្រៀងដោយមគ្គ បុគ្គល ៤ ពួក ព្រមព្រៀងដោយផល តើដូចម្តេច។ សោតាបន្នបុគ្គល ១ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ១ សកទាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ១ អនាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ១ ព្រះអរហន្ត ១ បុគ្គលប្រតិបត្តិដើម្បីភាពជាព្រះអរហន្ត ១។ នេះ បុគ្គល ៤ ពួក ព្រមព្រៀងដោយមគ្គ នេះ បុគ្គល ៤ ពួក ព្រមព្រៀងដោយផល។
ចប់ អដ្ឋកនិទ្ទេស។
នវកនិទ្ទេស
[១៥១] បុគ្គលជាព្រះសម្មាសម្ពុទ្ធ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮក្នុងកាលមុន ទាំងដល់នូវសព្វញ្ញុតញ្ញាណក្នុងធម៌ទាំងនោះផង ដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង នេះហៅថា
ID: 637651791026305454
ទៅកាន់ទំព័រ៖