ព្រះត្រៃបិដក ភាគ ៨៣

បុគ្គល​ជា​ព្រះសម្មាសម្ពុទ្ធ។ បុគ្គល​ជា​ព្រះ​បច្ចេក​សម្ពុទ្ធ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ត្រាស់​ដឹង​ដោយខ្លួនឯង នូវ​សច្ចៈ ក្នុង​ធម៌​ទាំងឡាយ ដែល​ខ្លួន​មិនធ្លាប់​ឮក្នុង​កាលមុន តែ​មិនដល់​នូវ​សព្វញ្ញុតញ្ញាណ​ក្នុង​ធម៌​ទាំងនោះ​ផង មិនដល់​នូវ​ភាព​ស្ទាត់​ក្នុង​ទសពល​ញ្ញាណ​ផង នេះ​ហៅថា បុគ្គល​ជា​ព្រះ​បច្ចេក​សម្ពុទ្ធ។ បុគ្គល​ជា​ឧភតោភាគ​វិមុត្ត តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ បាន​នូវ​វិមោក្ខ ៨ ដោយ​នាមកាយ ទាំង​អាសវៈ​ទាំងឡាយ របស់​បុគ្គល​នោះ ក៏​អស់រលីង ... ព្រោះ​បានឃើញ​ដោយ​បញ្ញា នេះ​ហៅថា បុគ្គល​ជា​ឧភតោភាគ​វិមុត្ត។ បុគ្គល​ជា​បញ្ញា​វិមុត្ត តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ មិនបាន​នូវ​វិមោក្ខ ៨ ដោយ​នាមកាយ​ឡើយ តែ​អាសវៈ​របស់​បុគ្គល​នោះ អស់រលីង ព្រោះ​បានឃើញ​ដោយ​បញ្ញា នេះ​ហៅថា បុគ្គល​ជា​បញ្ញា​វិមុត្ត។ បុគ្គល​ជា​កាយ​សក្ខី តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ បាន​នូវ​វិមោក្ខ ៨ ដោយ​នាមកាយ ទាំង​អាសវៈ​ពួក​ខ្លះ របស់​បុគ្គល​នោះ ក៏​អស់រលីង ព្រោះ​ឃើញ​ដោយ​បញ្ញា
ថយ | ទំព័រទី ៣៨៧ | បន្ទាប់
ID: 637651791399586709
ទៅកាន់ទំព័រ៖