ព្រះត្រៃបិដក ភាគ ៨៣
នេះហៅថា បុគ្គលជាកាយសក្ខី។ បុគ្គលជាទិដ្ឋិប្បត្តៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិ ទៅកាន់ធម៌រំលត់ទុក្ខ ទាំងពួកធម៌ដែលព្រះតថាគតទ្រង់សំដែងហើយ បុគ្គលនោះ ក៏បានឃើញល្អ ប្រព្រឹត្តល្អដោយបញ្ញា ទាំងអាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះបានឃើញដោយបញ្ញា នេះហៅថា បុគ្គលជាទិដ្ឋិប្បត្តៈ។ បុគ្គលជាសទ្ធាវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបតិ្តទៅកាន់ធម៌រំលត់ទុក្ខ ទាំងពួកធម៌ដែលព្រះតថាគតទ្រង់សំដែងហើយ បុគ្គលនោះ ក៏បានឃើញល្អ ប្រព្រឹត្តល្អដោយបញ្ញា ទាំងអាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់ទៅ ព្រោះបានឃើញដោយបញ្ញា តែមិនដូចជាទិដ្ឋិប្បត្តៈបុគ្គលទេ នេះហៅថា បុគ្គលជាសទ្ធាវិមុត្ត។ បុគ្គលជាធម្មានុសារី តើដូចម្តេច។ បុគ្គលណា ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានបញ្ញិន្រ្ទិយដ៏លើសលុប
ID: 637651791633649031
ទៅកាន់ទំព័រ៖