ព្រះត្រៃបិដក ភាគ ៨៣

បុគ្គល​នោះ ចម្រើន​នូវ​អរិយមគ្គ មាន​បញ្ញា​ជា​គ្រឿង​នាំទៅ មាន​បញ្ញា​ជា​ប្រធាន នេះ​ហៅថា បុគ្គល​ជា​ធម្មា​នុ​សារី។ បុគ្គល​ដែល​ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ឈ្មោះថា ធម្មា​នុ​សារី។ បុគ្គល​ដែល​តាំងនៅ​ក្នុង​ផល ឈ្មោះថា ទិដ្ឋិ​ប្ប​ត្តៈ។ បុគ្គល​ជា​សទ្ធា​នុ​សារី តើ​ដូចម្តេច។ បុគ្គល​ណា ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល មាន​សទ្ធិន្រ្ទិយ​ដ៏​លើសលុប បុគ្គល​នោះ ចម្រើន​នូវ​អរិយមគ្គ មាន​សទ្ធា​ជា​គ្រឿង​នាំទៅ មាន​សទ្ធា​ជា​ប្រធាន នេះ​ហៅថា បុគ្គល​ជា​សទ្ធា​នុ​សារី។ បុគ្គល​ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ឈ្មោះថា សទ្ធា​នុ​សារី។ បុគ្គល​ដែល​តាំងនៅ​ក្នុង​ផល ឈ្មោះថា សទ្ធា​វិមុត្ត។

ចប់ នវក​និទ្ទេស។


ទស​កនិទ្ទេស


 [១៥២] បុគ្គល ៥ ពួក មានការ​សម្រេច​ក្នុង​កាមាវចរ​ភូមិ​នេះ តើ​ដូចម្តេច។ សត្ត​ក្ខ​ត្តុំ​បរម​បុគ្គល ១ កោ​លំ​កោ​លបុ​គ្គ​ល ១ ឯក​ពី​ជិ​បុគ្គល ១
ថយ | ទំព័រទី ៣៨៩ | បន្ទាប់
ID: 637651791889117839
ទៅកាន់ទំព័រ៖