ព្រះត្រៃបិដក ភាគ ៨៣

 [១១៩] ពួក​ធម៌​ជា​លោកុត្តរ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [១២០] ពួក​ធម៌​ដែល​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ ពួក​ធម៌​ដែល​មិន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
 [១២១] ពួក​ធម៌​ជា​អាសវៈ ពួក​ធម៌​ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ពួក​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧ ទេ។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637649855682961445
ទៅកាន់ទំព័រ៖