ព្រះត្រៃបិដក ភាគ ៨៣

សកទាគាមិ​បុគ្គល ១ និង​បុគ្គល​ដែល​ជា​ព្រះអរហន្ត​ក្នុង​បច្ចុប្បន្ន ១ នេះ បុគ្គល ៥ ពួក មានការ​សម្រេច​ក្នុង​កាមាវចរ​ភូមិ​នេះ។ បុគ្គល ៥ ពួក មានការ​សម្រេច ព្រោះ​លះបង់​នូវ​អត្តភាព​ក្នុង​កាមាវចរ​ភូមិ​នេះ តើ​ដូចម្តេច។ អន្ត​រា​បរិ​និ​ព្វា​យិ​បុគ្គល ១ ឧបហ​ច្ច​បរិ​និ​ព្វា​យិ​បុគ្គល ១ អសង្ខា​របរិ​និ​ព្វា​យិ​បុគ្គល ១ សស​ង្ខា​របរិ​និ​ព្វា​យិ​បុគ្គល ១ ឧទ្ធំ​សោត​អក​និ​ដ្ឋ​គាមិ​បុគ្គល ១ នេះ បុគ្គល ៥ ពួក មានការ​សម្រេច ព្រោះ​លះបង់​នូវ​អត្តភាព​ក្នុង​កាមាវចរ​ភូមិ​នេះ។

ចប់ ទស​កនិទ្ទេស។
បុគ្គលប្បញ្ញត្តិ នៃ​បុគ្គល​ទាំងឡាយ មាន​ប្រមាណ​ប៉ុណ្ណេះ។
ចប់ បុគ្គលប្បញ្ញត្តិ​បក​រណៈ ឆភាណវារៈ។

ថយ | ទំព័រទី ៣៩០
ID: 637651792213517467
ទៅកាន់ទំព័រ៖