ព្រះត្រៃបិដក ភាគ ៨៣

 [១២៨] ពួក​ធម៌​ដែល​បរា​មា​សៈ​ស្ទាបអង្អែល ពួក​ធម៌​ដែល​គ្រាន់តែ​បរា​មា​សៈ​ស្ទាបអង្អែល តែ​មិនមែន​ជា​បរា​មា​សៈ ពួក​ធម៌​ប្រាសចាក​បរា​មា​សៈ តែ​បរា​មា​សៈ​ស្ទាបអង្អែល សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
 [១២៩] ពួក​ធម៌​ដែល​បរា​មា​សៈ​មិន​ស្ទាបអង្អែល ពួក​ធម៌​ប្រាសចាក​បរា​មា​សៈ ពួក​ធម៌​ដែល​បរា​មា​សៈ​មិន​ស្ទាបអង្អែល វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [១៣០] ពួក​ធម៌​ប្រកបដោយ​បរា​មា​សៈ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637649856786867556
ទៅកាន់ទំព័រ៖