ព្រះត្រៃបិដក ភាគ ៨៣

 [១៣៥] ពួក​ធម៌ គឺ​ចេតសិក ពួក​ធម៌​ប្រកបដោយ​ចិត្ត ពួក​ធម៌​ច្រឡំ​ដោយចិត្ត សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។
 [១៣៦] ពួក​ធម៌​មិនមែន​ចេតសិក វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៣ តែ​មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
 [១៣៧] ពួក​ធម៌​ប្រាសចាក​ចិត្ត ពួក​ធម៌​មិន​ច្រឡំ​ដោយចិត្ត វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637649857423586344
ទៅកាន់ទំព័រ៖