ព្រះត្រៃបិដក ភាគ ៨៣
[១៣៨] ពួកធម៌មានចិត្តជាសមុដ្ឋាន សង្រ្គោះដោយខន្ធ ៤ អាយតនៈ ៦ ធាតុ ៦។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ៦ ធាតុ ១២។
[១៣៩] ពួកធម៌មិនមែនតាំងឡើងដោយចិត្ត ពួកធម៌មិនកើតជាមួយនឹងចិត្ត ពួកធម៌មិនប្រព្រឹត្តទៅតាមចិត្ត វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ តែមិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។
[១៤០] ពួកធម៌កើតជាមួយនឹងចិត្ត ពួកធម៌ប្រព្រឹត្តទៅតាមចិត្ត សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១៧។
[១៤១] ពួកធម៌ដែលច្រឡំ ទាំងតាំងឡើងដោយចិត្ត ពួកធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១
ID: 637649857726242539
ទៅកាន់ទំព័រ៖