ព្រះត្រៃបិដក ភាគ ៨៣

ធាតុ ១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។
 [១៤២] ពួក​ធម៌​ដែល​មិន​ច្រឡំ ទាំង​មិន​តាំង​ឡើង​ដោយចិត្ត ពួក​ធម៌​ដែល​មិន​ច្រឡំ ទាំង​មិន​តាំង​ឡើង ទាំង​មិនកើត​ជាមួយនឹង​ចិត្ត ពួក​ធម៌​ដែល​មិន​ច្រឡំ ទាំង​មិន​តាំង​ឡើង ទាំង​មិន​ប្រព្រឹត្តទៅ​តាមចិត្ត វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៣ តែ​មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
 [១៤៣] ពួក​ធម៌​ខាងក្នុង សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ៦ ធាតុ ១២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ៦ ធាតុ ៦។
 [១៤៤] ពួក​ធម៌​ខាងក្រៅ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ៦ ធាតុ ៦។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ៦ ធាតុ ១២។
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 637649858063430079
ទៅកាន់ទំព័រ៖