ព្រះត្រៃបិដក ភាគ ៨៣
[១៤៥] ពួកធម៌ដែលប្រកាន់មាំ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។
[១៤៦] ពួកធម៌ដែលមិនប្រកាន់មាំ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ៣ ធាតុ ៩។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ៩ ធាតុ ៩ ទេ។
[១៤៧] ពួកធម៌ដែលកម្មក្កិលេស មានតណ្ហាជាដើម កាន់យក សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ១ ធាតុ ១ ទេ។
[១៤៨] ពួកធម៌ ដែលកម្មក្កិលេសមានតណ្ហាជាដើមមិនកាន់យក វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ៧ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ៥ ធាតុ ១០ ទេ។
ID: 637649858389211308
ទៅកាន់ទំព័រ៖