ព្រះត្រៃបិដក ភាគ ៨៣
[១៤៩] ពួកធម៌ដែលប្រកាន់មាំ ពួកធម៌ជាកិលេស ពួកធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ជាកិលេស ទាំងជាសភាវៈសៅហ្មងហើយ ពួកធម៌ជាកិលេស ទាំងប្រកបដោយកិលេស សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។
[១៥០] ពួកធម៌មិនមែនកិលេស ពួកធម៌មិនសៅហ្មងហើយ ពួកធម៌ប្រាសចាកកិលេស វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។
[១៥១] ពួកធម៌គួរដល់នូវសេចក្តីសៅហ្មង ពួកធម៌គ្រាន់តែគួរដល់នូវសេចក្តីសៅហ្មង តែមិនមែនកិលេស ពួកធម៌ប្រាសចាកកិលេស តែគួរដល់នូវសេចក្តីសៅហ្មង សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយ
ID: 637649858683898810
ទៅកាន់ទំព័រ៖