ព្រះត្រៃបិដក ភាគ ៨៣

អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
 [១៥២] ពួក​ធម៌​មិន​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង ពួក​ធម៌​ប្រាសចាក​កិលេស ពួក​ធម៌​មិន​គួរ​ដល់​សេចក្តី​សៅហ្មង វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [១៥៣] ពួក​ធម៌​ដែល​សៅហ្មង​ហើយ ពួក​ធម៌​ប្រកបដោយ​កិលេស ពួក​ធម៌​ដែល​សៅហ្មង​ហើយ តែ​មិនមែន​ជា​កិលេស ពួក​ធម៌​ដែល​គ្រាន់តែ​ប្រកបដោយ​កិលេស តែ​មិនមែន​ជា​កិលេស សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ១០ ធាតុ ១៦។
 [១៥៤] ពួក​ធម៌​គួរ​លះ​ដោយ​ទស្សនៈ (ការ​ឃើញ​នូវ​ព្រះនិព្វាន​ជាដំបូង គឺ​សោតាបត្តិ​មគ្គ) ពួក​ធម៌​គួរ​លះ​ដោយ​ភាវនា គឺ មគ្គ ៣ ខាងលើ ពួក​ធម៌​មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ ពួក​ធម៌​មានហេតុ​គួរ​លះ​ដោយ​ភាវនា សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 637649858988898836
ទៅកាន់ទំព័រ៖