ព្រះត្រៃបិដក ភាគ ៨៣

 [១៥៥] ពួក​ធម៌​មិន​គួរ​លះ​ដោយ​ទស្សនៈ ពួក​ធម៌​មិន​គួរ​លះ​ដោយ​ភាវនា ពួក​ធម៌​មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ពួក​ធម៌​មានហេតុ​មិន​គួរ​លះ​ដោយ​ភាវនា វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
 [១៥៦] ពួក​ធម៌​ប្រកបដោយ​វិ​តក្តៈ ពួក​ធម៌​ប្រកបដោយ​វិចារៈ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។
 [១៥៧] ពួក​ធម៌​មិន​មាន​វិ​តក្តៈ ពួក​ធម៌​មិន​មាន​វិចារៈ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ​ឡើយ តែ​មិន​សង្រ្គោះ​ដោយ​ធាតុ ១ ទេ។
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 637649859269524462
ទៅកាន់ទំព័រ៖