ព្រះត្រៃបិដក ភាគ ៨៣

 [១៦៥] ពួក​ធម៌​ជា​រូបាវចរ ពួក​ធម៌​ជា​អរូបាវចរ ពួក​ធម៌​ជា​គ្រឿង​ចេញ​ចាក​វដ្តៈ ពួក​ធម៌​ទៀង ពួក​ធម៌​ដែល​ប្រកបដោយ​សត្រូវ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [១៦៦] ពួក​ធម៌​មិនមែន​ជា​រូបាវចរ ពួក​ធម៌​មិនមែន​ជា​អរូបាវចរ ពួក​ធម៌​មិនមែន​ជា​គ្រឿង​ចេញ​ចាក​វដ្តៈ ពួក​ធម៌​មិន​ទៀង ពួក​ធម៌​មិនមែន​ជាស​ត្រូវ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ ពួក​ធម៌​មិនមែន​ជាស​ត្រូវ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។

ចប់ សង្គហា​សង្គហបទ​និទ្ទេស។

ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637649860193586307
ទៅកាន់ទំព័រ៖