ព្រះត្រៃបិដក ភាគ ៨៣

 [១៦៩] ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ចក្ខុន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សោតិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ឃានិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ជិវ្ហិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​កាយិន្ទ្រិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ឥត្ថិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​បុរិសិន្រ្ទិយ ដោយ​ខន្ធ​សង្គហៈ មិន​សង្គ្រោះ​ដោយ​អាយតន​សង្គហៈ មិន​សង្គ្រោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ៨។
 [១៧០] ពួក​ធម៌​ណា សង្រ្គោះ​ដោយ​អសញ្ញា​ភព ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ភព​មាន​ខន្ធ ១ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ៣ ធាតុ ៩។
 [១៧១] ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សេចក្តី​ខ្សឹកខ្សួល ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ពួក​ធម៌​ប្រកបដោយ​ការ​ឃើញ ទាំង​ប្រកបដោយ​ការ​ប៉ះពាល់ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ៨។
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637649860763586282
ទៅកាន់ទំព័រ៖