ព្រះត្រៃបិដក ភាគ ៨៣

 [១៧២] ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ពួក​ធម៌ មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។
 [១៧៣] ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ពួក​ធម៌ ប្រកបដោយ​ការ​ឃើញ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ៨។
 [១៧៤] ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ពួក​ធម៌​ប្រកបដោយ​ការ​ប៉ះពាល់ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ពួក​ឧបា​ទា​ធម៌ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​ទាំងនោះ មិន​សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ ពួក​ធម៌​ទាំងនោះ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ១១ ធាតុ១៧។
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 637649861054367644
ទៅកាន់ទំព័រ៖