ព្រះត្រៃបិដក ភាគ ៨៣
[១៧៧] ពួកធម៌ណា មិនសង្រ្គោះដោយជីវិតិន្រ្ទិយ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ១។
[១៧៨] ពួកធម៌ណា មិនសង្រ្គោះដោយឥតិ្ថន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយបុរិសិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសុខិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយទុក្ខិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសោមនស្សិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយទោមនស្សិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយឧបេក្ខិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសទិ្ធន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយវីរិយិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសតិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសមាធិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយបញ្ញិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអញ្ញិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអវិជ្ជា ពួកធម៌ណា មិនសង្រ្គោះដោយសង្ខារ ព្រោះអវិជ្ជាជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ
ID: 637649861762648893
ទៅកាន់ទំព័រ៖