ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​វេទនា ព្រោះ​ផស្សៈ​ជា​បច្ច័យ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​តណ្ហា ព្រោះ​វេទនា​ជា​បច្ច័យ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ឧបាទាន ព្រោះ​តណ្ហា​ជា​បច្ច័យ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​កម្ម​ភព ព្រោះ​ឧបាទាន​ជា​បច្ច័យ ដោយ​ខន្ធ​សង្គហៈ សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​ទាំងនោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១។
 [១៧៩] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ជាតិ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ជរា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​មរណៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ឈាន ដោយ​ខន្ធ​សង្គហៈ សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១ ធាតុ ១។
 [១៨០] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​សេចក្តី​សោក ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ទុក្ខ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ទោមនស្ស ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ឧបា​យា​សៈ (សេចក្តី​តានតឹង​ចិត្ត)
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637649862066711328
ទៅកាន់ទំព័រ៖