ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​សតិ​ប្ប​ដ្ឋាន ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោ​យស​ម្ម​ប្ប​ធាន ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​អប្ប​មញ្ញា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ឥន្រ្ទិយ ៥ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពលៈ ៥ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពោជ្ឈង្គ ៧ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​មគ្គ​មាន​អង្គ ៨ ដ៏​ប្រសើរ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ផស្សៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​វេទនា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​សញ្ញា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយចេតនា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​អធិមោក្ខ (ការ​ជឿស៊ប់) ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​មនសិការ (ការ​ធ្វើ​ទុក​ក្នុងចិត្ត) ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ជាហេតុ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ដោយ​ខន្ធ​សង្គហៈ សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១។
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637649862273117627
ទៅកាន់ទំព័រ៖