ព្រះត្រៃបិដក ភាគ ៨៣
[១៨១] ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមានបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមានបច្ច័យតាក់តែង ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ១។
[១៨២] ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។
[១៨៣] ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាសញ្ញោជនៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាគន្ថៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាឱឃៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាយោគៈ
ID: 637649862749055748
ទៅកាន់ទំព័រ៖