ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ជា​នី​វរ​ណៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ជា​បរា​មា​សៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ជា​បរា​មា​សៈ ទាំង​ជា​ធម្មជាត​ដែល​បរា​មា​សៈ​ស្ទាបអង្អែល​ហើយ ដោយ​ខន្ធ​សង្គហៈ សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១។
 [១៨៤] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ជា​ចេតសិក ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ប្រកបដោយ​ចិត្ត ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ច្រឡំ​ដោយចិត្ត ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ច្រឡំ ទាំង​តាំង​ឡើង​អំពី​ចិត្ត ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត ដោយ​ខន្ធ​សង្គហៈ សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១។
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637649863049367535
ទៅកាន់ទំព័រ៖