ព្រះត្រៃបិដក ភាគ ៨៣

 [១៨៥] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​កើតជា​មួយ​នឹង​ចិត្ត ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ដែល​ប្រព្រឹត្តទៅ​តាមចិត្ត ដោយ​ខន្ធ​សង្គហៈ តែ​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ មិន​សង្រ្គោះ​ដោយ​ខន្ធ​ណា​នីមួយ តែ​សង្រ្គោះ​ដោយ​អាយតនៈ ១ ធាតុ ១។
 [១៨៦] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ជា​ឧបាទាន ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ជា​កិលេស ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ជា​កិលេស ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ជា​កិលេស ទាំង​ជា​ធម៌​សៅហ្មង​ហើយ ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ធម៌​ជា​កិលេស ទាំង​ប្រកបដោយ​កិលេស ដោយ​ខន្ធ​សង្គហៈ សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ ពួក​ធម៌​នោះ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១។

ចប់ អសង្គហិ​តេន សង្គហិ​តបទ​និទ្ទេស។

ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637649863340148780
ទៅកាន់ទំព័រ៖