ព្រះត្រៃបិដក ភាគ ៨៣

សង្គហិ​តេន សង្គហិ​តបទ​និទ្ទេស


 [១៨៧] ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សមុទយសច្ច ពួក​ធម៌​ណា សង្រ្គោះ​ដោយ​មគ្គសច្ច ដោយ​ខន្ធ​សង្គហៈ សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ទាំងនោះ ដោយ​ខន្ធ​សង្គហៈ សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១។
 [១៨៨] ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ឥត្ថិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​បុរិសិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សុខិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ទុក្ខិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សោមនស្សិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ទោមនស្សិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ឧបេក្ខិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សទ្ធិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​វីរិយិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សតិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សមាធិន្រ្ទិយ
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 637649863714836322
ទៅកាន់ទំព័រ៖