ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​ណា សង្រ្គោះ​ដោយ​បញ្ញិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​អញ្ញិ​ន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​អញ្ញាតា​វិ​ន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​អវិជ្ជា ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សង្ខារ ព្រោះ​អវិជ្ជា​ជា​បច្ច័យ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ផស្សៈ ព្រោះ​សឡាយ​តនៈ​ជា​បច្ច័យ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​តណ្ហា ព្រោះ​វេទនា​ជា​បច្ច័យ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ឧបាទាន ព្រោះ​តណ្ហា​ជា​បច្ច័យ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​កម្ម​ភព ព្រោះ​ឧបាទាន​ជា​បច្ច័យ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សោក ពួក​ធម៌​ណា សង្រ្គោះ​ដោយ​បរិទេវៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ទុក្ខ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ទោមនស្ស ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ឧបា​យា​សៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សតិ​ប្ប​ដ្ឋាន ពួក​ធម៌​ណា សង្រ្គោះ​ដោ​យស​ម្ម​ប្ប​ធាន ពួក​ធម៌​ណា សង្រ្គោះ​ដោយ​អប្ប​មញ្ញា ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ឥន្រ្ទិយ ៥ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ពលៈ ៥ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ពោជ្ឈង្គ ៧ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​មគ្គ​មាន​អង្គ ៨ ដ៏​ប្រសើរ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ផស្សៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយចេតនា ពួក​ធម៌​ណា សង្រ្គោះ​ដោយ​អធិមោក្ខ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​មនសិការ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជាហេតុ
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637649863915148876
ទៅកាន់ទំព័រ៖