ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​អាសវៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​សញ្ញោជនៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​គន្ថៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​ឱឃៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​យោ​គៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​នី​វរ​ណៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​បរា​មា​សៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​ឧបាទាន ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​កិលេស ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​កិលេស ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​កិលេស ទាំង​ជា​ធម៌​សៅហ្មង​ហើយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​កិលេស ទាំង​ប្រកបដោយ​កិលេស ដោយ​ខន្ធ​សង្គហៈ សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ទាំងនោះ ដោយ​ខន្ធ​សង្គហៈ សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637649864109684353
ទៅកាន់ទំព័រ៖