ព្រះត្រៃបិដក ភាគ ៨៣

 [១៩០] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​វេទនាខន្ធ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​សញ្ញាខន្ធ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​សង្ខារក្ខន្ធ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ មិន​សង្គ្រោះ​ដោយ​ខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។
 [១៩១] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​វិញ្ញាណក្ខន្ធ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​មនាយតនៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ចក្ខុវិញ្ញាណ​ធាតុ។បេ។ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​មនោ​ធាតុ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​មនោវិញ្ញាណ​ធាតុ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោ​យម​និ​ន្រ្ទិយ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ទាំ​នោះ ពួក​ធម៌​នោះ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។
 [១៩២] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ចក្ខ្វាយតនៈ។បេ។ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ផោដ្ឋព្វា​យតនៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ចក្ខុ​ធាតុ។បេ។ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ផោដ្ឋព្វ​ធាតុ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 637649864679367651
ទៅកាន់ទំព័រ៖