ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​សង្ខារ ព្រោះ​អវិជ្ជា​ជា​បច្ច័យ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ មិន​សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។
 [១៩៧] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​វិញ្ញាណ ព្រោះ​សង្ខារ​ជា​បច្ច័យ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។
 [១៩៨] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​នាមរូប ព្រោះ​វិញ្ញាណ​ជា​បច្ច័យ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ មិន​សង្គ្រោះ​ដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ៧។
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637649865454523801
ទៅកាន់ទំព័រ៖