ព្រះត្រៃបិដក ភាគ ៨៣

 [១៩៩] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោ​យស​ឡាយ​តនៈ ព្រោះ​នាមរូប​ជា​បច្ច័យ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ មិន​សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១។
 [២០០] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ផស្សៈ ព្រោះ​សឡាយ​តនៈ​ជា​បច្ច័យ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​វេទនា ព្រោះ​ផស្សៈ​ជា​បច្ច័យ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​តណ្ហា ព្រោះ​វេទនា​ជា​បច្ច័យ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ឧបាទាន ព្រោះ​តណ្ហា​ជា​បច្ច័យ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​កម្ម​ភព ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ មិន​សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។
 [២០១] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​អរូបភព ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​នេវ​សញ្ញា​នា​សញ្ញា​ភព ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ចតុ​វោការ​ភព ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ឥទ្ធិបាទ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ទាំងនោះ
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 637649865733117641
ទៅកាន់ទំព័រ៖