ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌ណា មិនសង្រ្គោះដោយសតិប្បដ្ឋាន ពួកធម៌ណា មិនសង្រ្គោះដោយសម្មប្បធាន ពួកធម៌ណា មិនសង្រ្គោះដោយឈាន ពួកធម៌ណា មិនសង្រ្គោះដោយអប្បមញ្ញា ពួកធម៌ណា មិនសង្រ្គោះដោយឥន្រ្ទិយ ៥ ពួកធម៌ណា មិនសង្រ្គោះដោយពលៈ ៥ ពួកធម៌ណា មិនសង្រ្គោះដោយពោជ្ឈង្គ ៧ ពួកធម៌ណា មិនសង្រ្គោះដោយមគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា មិនសង្រ្គោះដោយផស្សៈ ពួកធម៌ណា មិនសង្រ្គោះដោយវេទនា ពួកធម៌ណា មិនសង្រ្គោះដោយសញ្ញា ពួកធម៌ណា មិនសង្រ្គោះដោយចេតនា ពួកធម៌ណា មិនសង្រ្គោះដោយអធិមោក្ខ ពួកធម៌ណា មិនសង្រ្គោះដោយមនសិការ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។
[២០៥] ពួកធម៌ណា មិនសង្រ្គោះដោយចិត្ត ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។
ID: 637649866327492672
ទៅកាន់ទំព័រ៖