ព្រះត្រៃបិដក ភាគ ៨៣

 [២០៦] ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​ជាកុសល ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​ជាអកុសល ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​ដែល​ប្រកបដោយ​សុខវេទនា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​ដែល​ប្រកបដោយ​ទុក្ខវេទនា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​ជា​វិបាក ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​មាន​វិបាក​ជាប្រក្រតី ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​សៅហ្មង ទាំង​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​ប្រកបដោយ​បីតិ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​ប្រកបដោយ​សុខ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​ប្រកបដោយ​ឧបេក្ខា ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637649866529055120
ទៅកាន់ទំព័រ៖