ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ជាអនាគត ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ខាងក្នុង ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ខាងក្រៅ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
[២០៧] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។
[២០៨] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាហេតុ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាហេតុ ទាំងប្រកបដោយហេតុ
ID: 637649866994836284
ទៅកាន់ទំព័រ៖