ព្រះត្រៃបិដក ភាគ ៨៣
ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។
[២០៩] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយហេតុ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ គ្រាន់តែប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មិនមែនហេតុ ដោយពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
[២១០] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ មិនមានបច្ច័យ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ មិនមានបច្ច័យតាក់តែង ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ
ID: 637649867263586327
ទៅកាន់ទំព័រ៖