ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាគន្ថៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាឱឃៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាយោគៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជានីវរណៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាបរាមាសៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈស្ទាបអង្អែលហើយ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។
[២១៧] ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលបរាមាសៈមិនស្ទាបអង្អែលហើយ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ប្រកបដោយបរាមាសៈ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែល ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយអារម្មណ៍ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
ID: 637649868158273837
ទៅកាន់ទំព័រ៖