ព្រះត្រៃបិដក ភាគ ៨៣

 [២២០] ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ជា​ចេតសិក ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ប្រកបដោយ​ចិត្ត ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ដែល​ច្រឡំ​ដោយចិត្ត ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង​អំពី​ចិត្ត ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ពួក​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ មិន​សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។
 [២២១] ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ខាងក្នុង ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ មិន​សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១។
 [២២២] ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ជា​ឧបាទាន
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637649868758117948
ទៅកាន់ទំព័រ៖