ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាកិលេស ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាកិលេស ទាំងជាធម៌សៅហ្មងហើយ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាកិលេស ទាំងប្រកបដោយកិលេស ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។
[២២៣] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ មិនគួរដល់សេចក្តីសៅហ្មង ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ដែលសៅហ្មងហើយ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ដែលសៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយកិលេស តែមិនមែនជាកិលេស ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រាសចាកកិលេស ទាំងមិនគួរដល់សេចក្តីសៅហ្មង ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ ដែលគួរលះដោយទស្សនៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ដែលគួរលះដោយភាវនា
ID: 637649869015930152
ទៅកាន់ទំព័រ៖