ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌ មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌ មានហេតុ​គួរ​លះ​ដោយ​ភាវនា ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ប្រកបដោយ​វិ​តក្តៈ ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ប្រកបដោយ​វិចារៈ ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ប្រកបដោយ​បីតិ ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ប្រកបដោយ​សុខ ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ប្រកបដោយ​ឧបេក្ខា ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​មិនមែន​ជា​កាមាវចរ ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ជា​រូបាវចរ ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ជា​អរូបាវចរ ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ជា​អប​រិយា​បន្នៈ ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ជា​គ្រឿង​ចេញ​ចាក​វដ្ដៈ ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​មាន​សភាព​ទៀង ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​មិន​ប្រកបដោយ​ការ​រើខ្លួន ពួក​ធម៌​ណា មិន​សង្គ្រោះ​ដោយ​ពួក​ធម៌​ប្រកបដោយ​សត្រូវ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​ណា មិន​សង្រ្គោះ​ដោយ​ធម៌​ទាំងនោះ ដោយ​ខន្ធ​សង្គហៈ មិន​សង្រ្គោះ​ដោយ​អាយតន​សង្គហៈ មិន​សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ មិន​សង្គ្រោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637649869219992605
ទៅកាន់ទំព័រ៖