ព្រះត្រៃបិដក ភាគ ៨៣

 [២២៨] មនាយតនៈ ប្រកបដោយ​ខន្ធ ៣ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ ក៏​មាន។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ ក៏​មាន។
 [២២៩] ចក្ខុ​ធាតុ។បេ។ ផោដ្ឋព្វ​ធាតុ ប្រកប​ដែរ​ឬទេ។ មិន​មាន​ទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ ក៏​មាន។
 [២៣០] ចក្ខុវិញ្ញាណ​ធាតុ។បេ។ មនោ​ធាតុ មនោវិញ្ញាណ​ធាតុ ប្រកបដោយ​ខន្ធ ៣ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637649870137805622
ទៅកាន់ទំព័រ៖