ព្រះត្រៃបិដក ភាគ ៨៣

ទោមនស្សិន្រ្ទិយ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [២៣៥] ឧបេក្ខិន្រ្ទិយ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ៦ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [២៣៦] សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិ​ន្ទ្រិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ អនញ្ញ​តញ្ញស្សា​មី​តិ​ន្រ្ទិយ អញ្ញិ​ន្រ្ទិយ អញ្ញាតា​វិ​ន្រ្ទិយ សង្ខារ​ទាំងឡាយ (កើតមាន) ព្រោះ​អវិជ្ជា​ជា​បច្ច័យ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏​មាន ប្រកបដោយ​ខន្ធ ១ អាយតនៈ ១
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637649871007180045
ទៅកាន់ទំព័រ៖