ព្រះត្រៃបិដក ភាគ ៨៣
[២៥៣] ពួកធម៌ជាកុសល ពួកធម៌ជាអកុសល ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[២៥៤] ពួកធម៌ប្រកបដោយសុខវេទនា ពួកធម៌ប្រកបដោយទុក្ខវេទនា ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[២៥៥] ពួកធម៌ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០
ID: 637649872951711308
ទៅកាន់ទំព័រ៖