ព្រះត្រៃបិដក ភាគ ៨៣
            
        
        
            
            
                
                 [២៥៩] ពួកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។
 [២៦០] ពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
 [២៦១] ពួកធម៌មិនមានវិតក្តៈ មានត្រឹមតែវិចារៈ ពួកធម៌ច្រឡំដោយបីតិ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
            
            
         
        
            
                ID: 637649873512961404 
                
            
            
                ទៅកាន់ទំព័រ៖