ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​មិន​ប្រកបដោយ​ការ​រើខ្លួន ប្រកប​ដែរ​ឬទេ។ មិន​មាន​ទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ មិនមែន​ប្រាសចាក​ខន្ធ​ណាមួយ មិនមែន​ប្រាសចាក​អាយតនៈ​ណាមួយ​ឡើយ តែ​ប្រាសចាក​ធាតុ ៦។
 [៣០១] ពួក​ធម៌​ជា​រូបាវចរ ពួក​ធម៌​ជា​អរូបាវចរ ពួក​ធម៌​ជា​និយ្យានិកៈ ពួក​ធម៌​មាន​សភាព​ទៀង ពួក​ធម៌​ប្រកបដោយ​សត្រូវ ប្រកបដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ មិន​មាន​ទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។

ចប់ សម្បយោគ​វិប្បយោគ​បទ​និទ្ទេស។


សម្បយុត្តេ​ន វិប្បយុត្ត​បទ​និទ្ទេស


 [៣០២] ពួក​ធម៌​ណា ប្រកបដោយ​វេទនាខន្ធ ពួក​ធម៌​ណា ប្រកបដោយ​សញ្ញាខន្ធ ពួក​ធម៌​ណា ប្រកបដោយ​សង្ខារក្ខន្ធ ពួក​ធម៌​ណា ប្រកបដោយ​វិញ្ញាណក្ខន្ធ ពួក​ធម៌​ណា ប្រកបដោយ​មនាយតនៈ
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637651697150574128
ទៅកាន់ទំព័រ៖