ព្រះត្រៃបិដក ភាគ ៨៣
ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ឥន្រ្ទិយ ២ បដិច្ចសមុប្បាទ ៣ ធម៌ទាំងឡាយ មានផស្សៈជាគម្រប់ ៥ អធិមោក្ខ មនសិការ ពួកធម៌ ៣ ក្នុងតិកៈទាំងឡាយ ពួកធម៌ ៧ និងធម៌ ២ ក្នុងចន្លោះ ប្រកបដោយចិត្ត ប្រកបដោយវិតក្តៈ វិចារៈ និងឧបេក្ខា។
ចប់ សម្បយុត្តេន វិប្បយុត្តបទនិទ្ទេស។
វិប្បយុត្តេន សម្បយុត្តបទនិទ្ទេស
[៣១៣] ពួកធម៌ណា ប្រាសចាករូបក្ខន្ធ ពួកធម៌ទាំងនោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។
[៣១៤] ពួកធម៌ណា ប្រាសចាកវេទនាខន្ធ ពួកធម៌ណា ប្រាសចាកសញ្ញាខន្ធ ពួកធម៌ណា ប្រាសចាកសង្ខារក្ខន្ធ ពួកធម៌ណា ប្រាសចាកវិញ្ញាណក្ខន្ធ។បេ។ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយសត្រូវ ពួកធម៌ណា ប្រាសចាកធម៌មិនប្រកបដោយសត្រូវ
ID: 637651698590886645
ទៅកាន់ទំព័រ៖