ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌ទាំងនោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។
ចប់ វិប្បយុត្តេន សម្បយុត្តបទនិទ្ទេស។
សម្បយុត្តេន សម្បយុត្តបទនិទ្ទេស
[៣១៥] ពួកធម៌ណា ប្រកបដោយវេទនាខន្ធ ពួកធម៌ណា ប្រកបដោយសញ្ញាខន្ធ ពួកធម៌ណា ប្រកបដោយសង្ខារក្ខន្ធ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣១៦] ពួកធម៌ណា ប្រកបដោយវិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រកបដោយមនាយតនៈ ពួកធម៌ណា ប្រកបដោយចក្ខុវិញ្ញាណធាតុ។បេ។ ពួកធម៌ណា ប្រកបដោយមនោធាតុ ពួកធម៌ណា ប្រកបដោយមនោវិញ្ញាណធាតុ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
ID: 637651698939636745
ទៅកាន់ទំព័រ៖