ព្រះត្រៃបិដក ភាគ ៨៣

សម្បយុត្តេ​ន សង្គហិ​តា​សង្គហិ​តបទ​និទ្ទេស


 [៤១៣] ពួក​ធម៌​ណា ប្រកបដោយ​វេទនាខន្ធ ពួក​ធម៌​ណា ប្រកបដោយ​សញ្ញាខន្ធ ពួក​ធម៌​ណា ប្រកបដោយ​សង្ខារ​ខន្ធ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១០ ធាតុ ១០។
 [៤១៤] ពួក​ធម៌​ណា ប្រកបដោយ​វិញ្ញាណក្ខន្ធ ពួក​ធម៌​ណា ប្រកបដោយ​មនាយតនៈ ពួក​ធម៌​ណា ប្រកបដោយ​ចក្ខុវិញ្ញាណ​ធាតុ។បេ។ ពួក​ធម៌​ណា ប្រកបដោយ​មនោ​ធាតុ ពួក​ធម៌​ណា ប្រកបដោយ​មនោវិញ្ញាណ​ធាតុ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637651709961843761
ទៅកាន់ទំព័រ៖